២. ដ្បិតសេចក្តីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្តីសុខផង
៣. កុំឲ្យសេចក្តីមេត្តា
និងសេចក្តីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្តីទាំង២នោះនៅកឯងចុះ
ហើយចារឹកទុកនៅដួងចិត្តឯងដែរ
៤. យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយនឹងមនុស្សផង
៥. ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ
៦. ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង
៧. កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្តីអាក្រក់ទៅ
៨. នោះនឹងបានជាសេចក្តីសុខស្រួលដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង
៩. ចូរថ្វាយកិត្តិនាម ដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្តីចំរើនរបស់ឯងទាំងអម្បាលម៉ានចុះ
១០. យ៉ាងនោះ អស់ទាំងជង្រុកឯងនឹងបានពេញបរិបូរ ឯងអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង
១១. កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរ
No comments:
Post a Comment