Showing posts with label Khmer Bible. Show all posts
Showing posts with label Khmer Bible. Show all posts

Tuesday, 26 March 2019

ប្រាជ្ញា​នាំ​ឲ្យ​ចេះកោតខ្លាចដល់​ព្រះជាម្ចាស់ (សុភាសិត​៣: ១-១២)

១.​ កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​អញ​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្តាំ​របស់​អញ​ទាំង​ប៉ុន្មាន
https://successhabit99.blogspot.com/2019/03/blog-post_26.html

២. ដ្បិត​សេចក្តី​ទាំង​នោះ​នឹង​បន្ថែម​ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺនយូរ ព្រម​ទាំង​សេចក្តី​សុខ​ផង
៣. កុំ​ឲ្យ​សេចក្តី​មេត្តា និង​សេចក្តី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្តី​ទាំង​២​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ
៤. យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​នឹង​មនុស្ស​ផង
៥. ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ
៦. ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង
៧. កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ទៅ
https://successhabit99.blogspot.com/2019/03/blog-post_26.html
៨. នោះ​នឹង​បាន​ជា​សេចក្តី​សុខ​ស្រួល​ដល់​សរសៃ​ឯង ហើយ​ជា​ធាតុ​សើម​ដល់​ឆ្អឹង​ឯង
៩. ចូរ​ថ្វាយ​កិត្តិនាម ដល់​ព្រះយេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​នឹង​ផល​ដំបូង ពី​សេចក្តី​ចំរើន​របស់​ឯង​ទាំង​អម្បាលម៉ាន​ចុះ
១០. យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង​នឹង​បាន​ពេញ​បរិបូរ ឯង​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំងបាយជូរ​ហូរហៀរ​ផង
១១. កូន​អើយ កុំ​ឲ្យ​មើលងាយ​សេចក្តី​ប្រៀន​របស់​ព្រះយេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្តី​បន្ទោស​របស់​ទ្រង់​ដែរ
១២. ដ្បិត​អ្នក​ណា​ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​សំគាល់​ចិត្ត​ដល់​ខ្លួន​ដែរ។
https://successhabit99.blogspot.com/2019/03/blog-post_26.html

Monday, 25 March 2019

គំរូ​ពាក្យ​ជូន​ពរ នៅក្នុងព្រះគម្ពីរ សម្រាប់ជូនពរគ្នាទៅវិញទៅមក

ព្រះគម្ពីរ ជនគណនា ៦ៈ ២២-២៧

https://successhabit99.blogspot.com/2019/03/blog-post.html
ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ពរ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដោយ​ពាក្យ​យ៉ាង​នេះ គឺ​ត្រូវ​ពោល​នឹង​គេ​ថា សូម​ឲ្យ​ព្រះយេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង សូម​ឲ្យ​ព្រះយេហូវ៉ា​ធ្វើ​ឲ្យ​ព្រះភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះគុណ​ដល់​ឯង​ផង
https://successhabit99.blogspot.com/2019/03/blog-post.html
សូម​ឲ្យ​ព្រះយេហូវ៉ា​ងើប​ព្រះនេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្តី​សុខ  គឺ​យ៉ាង​ដូច្នោះ​ដែល​ត្រូវ​ដាក់​ឈ្មោះ​អញ​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​អញ​នឹង​ឲ្យ​ពរ​ដល់​គេ។
https://successhabit99.blogspot.com/2019/03/blog-post.html

Khmer Bible